Friday, September 28, 2007

KHMER NEW YEAR - បុណ្យចូលឆ្នាំថ្មី

១. ខែចេត្រ (មេសា)
រលឹកដល់
- បុណ្យចូលឆ្នាំថ្មី (បុណ្យមហាសង្គ្រាន្ត)
- ព្រះពុទ្ធរកសន្តិភាពប្រទាននគរសក្កៈ និង កោលិយៈ ក្នុងរឿងទិវាទដណ្តើមស្ទឹងរោហិណី

បុណ្យចូលឆ្នាំថ្មី

ប្រទេសកម្ពុជាយើង ពីដើមគឺចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅ (មុនសម័យក្រុងនគរធំ) ជនជាតិខ្មែរយើងនិយមប្រើ ច័ន្ទគតិ (ដំណើរនៃព្រះច័ន្ទ) ជាសំខាន់ទើបកំណត់លេខរៀង យកខែមគសិរ ជាខែទី១ នៃការចូលឆ្នាំថ្មី រីឯខែកក្តិក ជាខែ១២ នៃការបញ្ចប់ឆ្នាំ។ ការចូលឆ្នាំខែមគិសិរនេះ ក៏មានចែងក្នុងសេចក្តីកត់ហេតុរបស់អ្នកប្រាជ្ញចិនម្នាក់ ឈ្មោះ ជាវ តា កូន ដែល បានមកស្រុកខ្មែរក្នុងគ្រិស្តសករាជ ១២៩៥ នោះដែរ។

លុះក្រោយមក ប្រហែលពីពេលក្រោយដែលបានចាប់ផ្តើមប្រើ ចុល្លសករាជមក ទើបខ្មែរយើងនិយមប្រើ សុរិយគតិ (ដំណើរនៃព្រះអាទិត្យ) ជាសំខាន់វិញ ហើយបានកំណត់ចូលឆ្នាំ នៅខែចេត្រ (ខែទី៥) ជាដើមឆ្នាំ តាមកំណត់ព្រះអាទិត្យចរ ចូលមកកាន់មេសារាសី ក្នុងរដូវក្តៅ ជារៀងរាល់ឆ្នាំ ជាប់រហូត មកដល់សព្វថ្ងៃនេះ។ ថ្ងៃចូលឆ្នាំថ្មី រមែងចំលើថ្ងៃទី ១៣-១៤ មេសា (ខែចេត្រ) ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែ យូរៗម្តងប៉ៈចំថ្ងៃទី១៤ ខែមេសាដែរ។ (នៅមានត)